អគ្គិភ័យ​ឆាបឆេះ​កាស៊ីណូ និង​សណ្ឋាគារ Grand Diamond Metropolis ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​២៧​នាក់គឺអាចបណ្តាលមកពី​​ទុស្សេ​ចរន្តអគ្គិសនី

អាជ្ញាធរមូលដ្ឋានបាននិយាយថា ការស៊ើបអង្កេតបឋមទៅលើកាស៊ីណូ និងសណ្ឋាគារ Grand Diamond Metropolis បានរកឃើញថា អគ្គិភ័យនេះប្រហែលបណ្តាលមកពីការតុបតែងភ្លើងអំពូលបុណ្យចូលឆ្នាំថ្មីច្រើនពេក ដែលបណ្តាលឲ្យខ្សែភ្លើងឡើងកំដៅ និងទុស្សេ​។ អគ្គិភ័យ​នៅ​កាស៊ីណូ និង​សណ្ឋាគារ Grand Diamond Metropolis ក្នុង​ក្រុង​ប៉ោយប៉ែត ជាប់​ព្រំដែន​ថៃ បាន​កើត​ឡើង​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃ​ពុធ ហើយ​ត្រូវ​ប្រើរយៈពេលពន្លត់​ជាង ១២​ម៉ោង​ រហូតដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ បើ​តាម​លោក សេក សុខុម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ សាកសព ២៦ នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ពី​កន្លែង​នោះ។ …

អគ្គិភ័យ​ឆាបឆេះ​កាស៊ីណូ និង​សណ្ឋាគារ Grand Diamond Metropolis ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​២៧​នាក់គឺអាចបណ្តាលមកពី​​ទុស្សេ​ចរន្តអគ្គិសនី Read More